Quantcast
Channel: [U.S.A-New York City] ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាសំរាប់សកលភាវ៉ូនីយកម្ម [ angkoretrade.com] [angkorsmart.com] [angkorking.com ] » Personal Care, Cosmetics Services
Viewing all articles
Browse latest Browse all 18

New Radiation Products Protection |ផលិតផលការពាររលកវិឡុសកម្ម

$
0
0

Facebook: Angkorking Job Announcement

ឡូវនេះ Angkorking.com & Angkorqueen.com មានលក់បន្ទះការពាររលកវិទ្យុសកម្ម ពី ទូរស័ព្ទ
និងកុំព្យូរទ័រគ្រប់ប្រភេទ មានប្រសិទ្ធិភាព 85% – 98 % ជាផលិតផលរបស់ជប៉ុន and Australia។

ដោយសារតែមានការផ្សព្វផ្សាយពីផលប៉ះពាល់របស់រលកវិទ្យុសកម្មរបស់ ទូរស័ព្ទ កុំព្យូទ័រ និង ឧបករណ៍ ផ្ទះបាយទំនើបៗ
ដែលផ្ទុកកំរិតវិទ្យុសកម្ម ធ្វើអោយមានផលប៉ះពាល់ដល់មនុស្ស ដែលអាចបង្កអោយមានបញ្ហា ផ្សេងៗ
ជាពិសេស ក្មេងតូចៗ។ ដើម្បីជៀសវាង បញ្ហានេះ សូមអញ្ជើញជាវបន្ទះ ការពារវិទ្យុសកម្មនេះ
ជាមួយនិង Angkorking.com & Angkorqueen.com.

អាចទំនាក់ទំនងទិញ ដុំ និងរាយ តាមរយះលេខ
-098 51 60 85
-077 67 21 27
-097 80 40 0064

តំលៃ $3 / បន្ទះ និង $4 /បន្ទះ (មានតំលៃពិសេសសំរាប់បោះដុំចាប់ពី 10 បន្ទះឡើងទៅ)

ដឹកជញ្ជូនដោយមិនគិតថ្លៃគ្រប់ខេត្តក្រុង

-ចំពោះអ្នកទិញរាយ និង ដុំនៅភ្នំពេញ ដឹកជញ្ជូនដោយមិនគិតថ្លៃ
-ចំពោះអ្នកនៅតាមខេត្តនានា សំរាប់បោះដុំ ដឹកជញ្ជូនដោយមិនគិតថ្លៃ

អត្ថប្រយោជន៍របស់ បន្ទះការពាវិទ្យុសកម្ម

-បន្ថយកំដៅរបស់ទូរស័ព្ទ
-មានសារធាតុដែលអាចកាត់បន្ថយវិទ្យុសកម្មដែលមាននៅក្នុងទូរស័ព្ទ98%
-បញ្ចៀសបញ្ហាផ្សេងៗដូចជា ឈឺក្បាល , ជំងឺមហារីក , បេះដូងដំណើរការមិនបានល្អ, វិលមុខ…
-ជួយការពារកូនៗរបស់លោកអ្នកពីរលកវិទ្យុសកម្មនៅពេលដែលគេ ប្រើប្រាស់ទូរស័ព្ទ
-ជួយការពារកូននៅក្នុងផ្ទៃ មិនអោយរងផលប៉ះពាល់ពេលប្រើទូរស័ព្ទ
-បុរសៗអាចដាក់ទូរស័ព្ទនៅក្នុងហោបៅខោដោយមិនបារម្មណ៍ថា វាអាចប៉ះពាល់ក្រលៀន
-មានសុវត្ថិភាពចំពោះអ្នកដែលប្រើប្រស់ទូរស័ព្ទយូរម៉ោង
_________________________________

11234046_430174130504381_3359986455220109877_n

11742673_430174167171044_5607440394418500893_n

11745405_430174110504383_4348953605377056744_n

11745630_430174140504380_8872114544146220009_n

11059384_430152757173185_6816209047696046576_n

11169069_430152773839850_5664009537040956480_n

11751926_430152740506520_2074779231252391822_n

________________________________________

Testing with Tool Radiation:

_________________________________________

Reference information Below:

http://www.thebnews.com/news/5689/

គណៈកម្មការ​សហព័ន្ធ​ផ្នែក​ទំនាក់ទំនង FCC របស់​អាមេរិក​បាន​កំណត់​ហៅ​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​អេឡិចត្រូនិក​នៅ​លើ​ទូរស័ព្ទ​ថា ជា​អត្រា​សូប​យក​ជាក់លាក់​តាង​ដោយ “SAR”។ SAR (Specific Absorption Rate) ត្រូវ​បាន​ប្រើ​ខ្នាត វ៉ាត់​ក្នុង​មួយ​គីឡូក្រាម​នៃ​ជាលិកា ឬ W/kg ហើយ​មាន​កម្រិត​គ្រោះថ្នាក់​ខ្ពស់​បំផុត​នៅ​តម្លៃ 1.6W/kg។ ចំណែក​ច្បាប់​និយតកម្ម​របស់​កាណាដា និង​នៅ​អឺរ៉ុប​គឺ​បាន​កំណត់​យក 2.0W/kg ជា​អត្រា​គ្រោះថ្នាក់​ខ្ពស់​បំផុត។

តាម​ការ​ពិត​ប្រសិន iPhone ត្រូវ​បាន​បំពាក់​មុខងារ ឬ​កម្មវិធី​អាច​វាស់​កម្រិត​វិទ្យុសកម្ម​បាន​នោះ វា​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក Steve Jobs កាល​ពី​ពេល​លោក​ស្ថិត​ក្នុង​អតីតភាព​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​សង្កត់​ធ្ងន់​លោក​មិន «ចាប់​អារម្មណ៍» ឱ្យ​មាន app នៅ​លើ app store សម្រាប់​ក្រើនរំលឹក​ដល់​ម្ចាស់ iPhone អំពី​កម្រិត​នៃ​ការ​សាយភាយ​វិទ្យុសកម្ម​នោះ​ទេ។ ដោយ​ឡែក​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android គឺ​មាន​កម្មវិធី (app) សម្រាប់​វាស់​កម្រិត​បំភាយ​វិទ្យុសកម្ម​ទូរស័ព្ទ​បាន។

… ស្វែងយល់​អំពី​​​ផល​ប៉ះពាល់ និង​ទប់ស្កាត់​​​​វិទ្យុសកម្ម​ទូរស័ព្ទ​​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​​ដល់​សុខភាព​ធ្ងន់ធ្ងរ​ …

ក្រុមហ៊ុន Tawkon របស់​អ៊ីស្រាអែល​បាន​អភិវឌ្ឍ​កម្មវិធី​មាន​សមត្ថភាព​រក​ឃើញ​នូវ​កម្រិត​ការ​សាយភាយ​វិទ្យុសកម្ម​លើ​ទូរស័ព្ទ​បាន។ ទិសដៅ​អភិវឌ្ឍ app ដំបូង​របស់ Tawkon គឺ​មាន​បំណង​បង្កើត​សម្រាប់ iPhone ដែល​ដំណើរការ​ដោយ iOS របស់​ក្រុមហ៊ុន Apple។ ដោយសារ​តែ Apple មិន​មាន​ចំណាប់អារម្មណ៍ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​កម្មវិធី (developer) បាន​បង្វែរ​ទៅ​អភិវឌ្ឍ​សម្រាប់​ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google និង BlackBerry របស់​ក្រុមហ៊ុន BlackBerry វិញ។

កម្មវិធី (app) នេះ​មាន​ឈ្មោះ Tawkon អាច​ធ្វើការ​ព្រមាន​ដល់​អ្នក​ប្រើ​នៅ​ពេល​កម្រិត​វិទ្យុសកម្ម​ឡើង​ដល់​ចំណុច​ខ្ពស់។ ដូចនេះ នឹង​អាច​ឱ្យ​អ្នក​ប្រើ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​សន្ទនា​ទូរស័ព្ទ ដូច​ជា​ការ​ប្រើ​តំណភ្ជាប់ Bluetooth, បើក​សំឡេង​ចេញ​ក្រៅ (Loud speaker) ឬ​ប្រើ​កាស ឬ​ប្រើ​មធ្យោបាយ​ផ្សេងៗ​ណា​ដែល​ផ្ដល់​សុវត្ថិភាព​ជាជាង​និយាយ​ដោយ​ផ្អឹប​នឹង​ត្រចៀក​ផ្ទាល់។ លោក Amit Lubovsky សហ​ស្ថាបនិក​ក្រុមហ៊ុន Tawkon បាន​ឱ្យ​ដឹង​ថា បច្ចេកវិទ្យា​វាស់​កម្រិត​វិទ្យុសកម្ម​ទូរស័ព្ទ​នេះ គឺ​ត្រូវ​បាន​ធ្វើតេស្ត​ដោយ Satimo សហរដ្ឋ​អាមេរិក​ដែល​ជា​មន្ទីរ​ពិសោធន៍​ប្រេកង់​វិទ្យុ (Radio Frequency) នៃ​គណៈកម្មការ​សហព័ន្ធ​ផ្នែក​ទំនាក់ទំនង FCC។

លោក Lubovsky បាន​បន្ត​ថា Tawkon នឹង​បន្ត​ការអភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ Tawkon នេះ​ឱ្យ​កាន់​តែ​មាន​មុខងារ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ពោល​គឺ​អាច​វាស់​កម្រិត​វិទ្យុសកម្ម​លើ​សកម្មភាព​ផ្សេងៗ​លើស​ពី​ការ​ខល​ទូរស័ព្ទ ហើយ​អាច​នឹង​បង្កើត app ពិសេស​នេះ​ឱ្យ​ដំណើរការ​នៅ​លើ Windows Phone បាន​ផង​ដែរ ក្នុង​ពេល​ខាង​មុខ។ ទាញ​យក​កម្មវិធី Tawkon សម្រាប់​ Android។

… ៨ចំណុចសំខាន់ៗ​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ពី​វិទ្យុសកម្ម​ទូរស័ព្ទ​​ …

តាម​តារាង​ចំណាត់ថ្នាក់​ទូរស័ព្ទ​ដែល​មាន​វិទ្យុសកម្ម​ខ្ពស់​បំផុត និង​ទាប​បំផុត​ចេញ​ផ្សាយ​ដោយ cellphones.procon.org បង្ហាញ​ថា Motorola Droid Maxx និង Motorola Droid Ultra ដែល​ប្រើប្រាស់​សេវា​ទូរស័ព្ទ Verizon គឺ​ជា​ស្មាតហ្វូន​ដែល​មាន​វិទ្យុសកម្ម​ខ្ពស់​បំផុត​មាន​តម្លៃ 1.54W/kg ហើយ​ទូរស័ព្ទ​ដែល​មាន​វិទ្យុសកម្ម​ទាប​ជាង​គេ​ក៏​ជា​របស់ Motorola ដែរ ចំនួន​ពីរ​ម៉ូដែល​គឺ Motorola v.101 និង Motorola V.100 មាន​តម្លៃ 0.14W/kg។

គេហទំព័រ cellphones.procon.org និង rfsafe ក៏​បាន​បង្ហាញ​ពី​កម្រិត​វិទ្យុសកម្ម​នៅ​លើ​ទូរស័ព្ទ iPhone 6/6 Plus និង​ជំនាន់ iPhone មុនៗ​ដូច​ខាង​ក្រោម៖

– iPhone 6 និង iPhone 6 Plus = 1.18W/kg

– iPhone 5S = 0.93W/kg ទៅ 0.98W/kg

– iPhone 5C = 0.96W/kg ទៅ 0.99W/kg

– iPhone 5 = 1.18W/kg (AT&T)

– iPhone 4S = 1.11W/kg (Sprint, Verizon, AT&T)

– iPhone 4 = 1.18W/kg (Virgin, Verizon)

– iPhone 3GS = 0.79W/kg (AT&T)

– iPhone 3G = 1.38W/kg

– iPhone = 0.97W/kg

រីឯ​ស្មាតហ្វូន Samsung ម៉ូដែល​ក្រោយៗ​មាន​កម្រិត SAR ដូច​ខាង​ក្រោម៖

– Galaxy Note 4 = 0.20W/kg

– Galaxy Note 3 = 0.35W/kg

– Galaxy Note 2 = 0.171W/kg

– Galaxy Note = 0.209W/kg

– Galaxy S5 = 1.28W/kg ទៅ​ដល់ 1.59W/kg អាស្រ័យ​លើ​លេខ​កូដ​ម៉ូដែល

– Galaxy S4 = 0.45W/kg

– Galaxy S3 = 0.342W/kg

– Galaxy S2 = 0.24W/kg

បញ្ជាក់៖ រាល់​កម្រិត​វិទ្យុសកម្ម​ខាង​លើ​នេះ គឺ​អាច​មានតម្លៃ​ខុសគ្នា​បន្តិចបន្តួច អាស្រ័យ​លើ​សេវា​ទូរស័ព្ទ​ដែល​ម្ចាស់​ទូរស័ព្ទ​កំពុង​ប្រើ។ តម្លៃ​ខាង​លើ ភាគច្រើន​គឺ​យក​តាម​សេវា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​អាមេរិក ហើយ​ជា​អត្រា​ស្រូប​យក​ជាក់លាក់​ (SAR) ដែល​គិត​លើ​ផ្នែក (ក្បាល) របស់​មនុស្ស។

បើ​មើល​តាម​តម្លៃ SAR រវាង​ស្មាតហ្វូន/ផេប្លេត​ទំនើប​ស៊េរី​ក្រោយៗ​របស់ Samsung និង Apple ខាង​លើ​ឃើញ​ថា ជា​មធ្យម​ផលិតផល​របស់ Samsung មាន​កម្រិត​វិទ្យុសកម្ម​ទាប​ជាង​ទូរស័ព្ទ​ iPhone។ បើ​ប្រៀបធៀប​រវាង​ស្មាតហ្វូន និង​ស្មាតហ្វូន គឺ Galaxy S5 និង iPhone 6 ឃើញ​ថា iPhone 6 មាន​វិទ្យុសកម្ម​ទាប​ជាង។ ដោយ​ឡែក​បើ​ប្រៀបធៀប​ផេប្លេត និង​ផេប្លេត គឺ iPhone 6 Plus និង Galaxy Note 4 វិញ​ឃើញ​ថា Galaxy Note 4 មាន​កម្រិត​វិទ្យុសកម្ម​ទាប​ជាង។

មិត្ត​អ្នក​អាន​ក៏​អាច​ឆែក​មើល​កម្រិត​វិទ្យុសកម្ម​លើ​ទូរស័ព្ទ​របស់​ខ្លួន​បាន ដោយ​ចូល​ទៅ​គេហទំព័រ​ដូច​ជា phonearena និង gsmarena ក៏​បាន ដោយ​ចូល​ទៅ​កាន់​ទំព័រ​លក្ខណៈ​សម្បត្តិ​លំអិត​នៃ​ម៉ូដែល​ទូរស័ព្ទ​របស់​អ្នក រួច​ហើយ​រំកិល​ចុះក្រោម និង​រក​មើល​អក្សរ ត្រង់​ចំណុច FCC measured SAR (លើ​គេហទំព័រ phonearena) ឬ​នៅ​ត្រង់ Mics: SAR US និង SAR EU (នៅ​លើ​គេហទំព័រ gsmarena)៕

… ទូរស័ព្ទ ២០ម៉ូដែល​​​មាន​​វិទ្យុសកម្ម​ខ្លាំង​បំផុត ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន …

ប្រែ​សម្រួល៖ លី ឈៀន

ប្រភព៖​ rfsafe, chipdesignmag, phonearena, gsmarena


Viewing all articles
Browse latest Browse all 18